ស្តីអំពីសហគ្រាសសង្គមកម្ពុជា

អំពីប្រទេសកម្ពុជា

ប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រខ្មែរគឺជាអាណាចក្រមួយដ៏ធំមួយ ក្នុងអំឡុងសតវទ្សទី១២។​​ សព្វថ្ងៃនេះ កម្ពុជាមានប្រជាជនសរុប១៥លាននាក់ ដោយឡែកនៅទីក្រុងភ្នំពេញដែលមាននាមថាជាទីក្រុងងគុជមានប្រជាជនរស់នៅប្រមាណ២លាននាក់។ ទោះបីជាប្រទេសនេះជាប្រទេសក្រីក្រលំដាប់ទីពីរនៅក្នុងតំបន់ក៏ដោយ ប្រទេសនេះមានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម៧% បើធៀបទៅនឹងជាងមួយទសវត្សរ៍មុនខ្ពស់ជាងគេងនៅក្នុងពិភពលោក។

អំពីប្រទេសកម្ពុជា

បើកមើលលម្អិត

ភាពជាសហគ្រិននៅក្នុងសង្គម

បើទោះបីមិនទាន់មាននិយមន័យច្បាស់លាស់ក៏ដោយ តែមតិភាគច្រើនបានយល់ស្របថាភាពជាសហគ្រិនក្នុងសង្គមត្រូវតែគោរពនូវភាពជាដៃគូអាជីវកម្មដើម្បីស្វែងរកដំណោះស្រាយមួយដ៏មានស្ថេរភាពសម្រាប់សង្គមផង និងបរិស្ថានផង។ សហគ្រាសសង្គមប្រើប្រាស់យុទ្ធសាស្រ្តស្វែងរកប្រាក់ចំណូលដោយផ្ទាល់ដើម្បីបម្រើគោលដៅរបស់ខ្លួនក្នុងការជួយសង្គម។ យើងអាចនិយាយដោយខ្លីបានថាសហគ្រាសសង្គមគឺជាឧបករណ៍ជួយឲ្យដំណោះស្រាយសង្គមប្រកបដោយស្ថេរភាពឆ្ពោះទៅមុខដោយព្យាយាមលុបបំបាត់ភាពអវិជ្ជមាននៅក្នុងសង្គម។

ភាពជាសហគ្រិននៅក្នុងសង្គម

បើកមើលលម្អិត

អំពីពួកយើង

យើងស្រលាញ់អំណាចរបស់សហគ្រាសសង្គម ហើយយើងចង់ប្រាប់ពិភពលោកអំពីការងារដ៏មិនអាចកាត់ថ្លៃបានរបស់សហគ្រាសសង្គមដែលកំពុងតែបំពេញក្នុងប្រទេសកម្ពុជាសព្វថ្ងៃ។ ផែនទីរបស់យើងគឺត្រូវនាំអ្នកឲ្យយល់ពីអ្វីដែលមានស្រាប់ហើយ និងអ្វីដែលត្រូវផ្តួចផ្តើមថ្មីដើម្បីបង្កើតការផ្លាស់ប្តូរមួយដែលអាចទទួលយកបាននៅក្នុងប្រទេសកម្ពុជា។​ សមាជិកមួយៗត្រូវគិតពីបញ្ហាដែលសហគ្រាសត្រូវតែស្វែងយល់ពីដំណោះស្រាយ ពីសកម្មភាពរបស់គេ និងផលប៉ះពាលដែលអាចកើតមាន។

អំពីពួកយើង

បើកមើលលម្អិត

សំណួរដែលសួរជាច្រើនដង

តាមអត្ថន័យរបស់ពាក្យថាសហគ្រិនសង្គមគឺជាមនុស្សដែលបង្កើតសហគ្រាសក្នុងគោលបំណងដោះស្រាយបញ្ហាសង្គមដើម្បីឲ្យមានការផ្លាស់ប្តូរ

ទោះជាយ៉ាងណាក៏ដោយ យើងគិតថាយើងពិបាករកមនុស្សប្រភេទនេះណាស់ ដូច្នោះហើយយើងគិតដល់ Ashoka​ (ជាសហគ្រិនល្បីល្បាញទូទាំងពិភពលោក ហើយមានបណ្តាញទំនាក់ទនងធំជាងគេ)ដែលបាននិយាយថាសហគ្រិនសង្គមគឺជាមនុស្សម្នាក់ៗមានគំនិតថ្មីដើម្បីជួយដោះស្រាយបញ្ហាសង្គមឲ្យបានច្រើនបំផុត។ ពួកគេមានឆន្ទៈនិងការតស៊ូពុះពារដោះស្រាយបញ្ហាសង្គមធំៗឲ្យបានច្រើន និងផ្តល់នូវគំនិតថ្មីៗសម្រាប់ការផ្លាស់ប្តូរឲ្យបានច្រើន។

មូលនិធី Schwab បាននិយាយថាសហគ្រិនសង្គមគីជាឧបករណ៍ជួយជម្រុញឲ្យសង្គមមានការផ្លាសប្តូរនិងរីកចម្រើន ពួកគេអាចជួយកាត់បន្ថយភាពក្រីក្រជាគោលដៅ រួមជាមួយការប្រឹងប្រែងរបស់សហគ្រាស យុទ្ធសាស្រ្តជំនួញ ការលើកតំកើនឲ្យមានការផ្លាស់ប្តូរ និងការយកឈ្នះលើគំនិតបែបចាស់គំរិល។

Pamela Hartigan នៅឯមជ្ឈមណ្ឌលសហគ្រាសសង្គមឈ្មោះថា Skoll បាននិយាយថាភាពជាសហគ្រាសសង្គមគឺត្រូវធ្វើការទាក់ទងនឹងការបង្អាក់នូវគោតា ដាច់មុខដែលអាចជះឥទ្ធិពលដល់ការប្រែសង្គម។

ប្រភេទនៃការងារទាំងនេះអាចត្រូវបានគេយល់ថាជាការងាទូលំទូលាយដែលភាពខុសប្លែកគ្នានោះគឺអាស្រ័យលើវត្ថុបំណងឆ្ពោះទៅរកការបង្កើតតម្លៃសង្គម និងសេដ្ឋកិច្ច។ អង្គការក្រៅរដ្ឋាភិបាលមានបំណងសម្រេចឲ្យបាននូវតម្លៃសង្គមនិងបរិស្ថាន។ ចំណែកគោលដៅចំបងនៃការធ្វើជំនួញបែបប្រពៃណីវិញគឺត្រូវបង្កើនតម្លៃភាគហ៊ុនឲ្យកាត់តែខ្ពស់។ ចំពោះសហគ្រាសសង្គមវិញគឺត្រូវសម្រេចឲ្យបាននូវតម្លៃទាំងពីរគឺសេដ្ឋកិច្ចនិងសង្គមបរិស្ថានឲ្យបាន។

វត្ថុបំណងរបស់អង្គការក្រៅរដ្ឋាភិបាលគឺធ្វើយ៉ាងណាដើម្បីឲ្យអ្នកផ្តល់ជំនួយមានទំនុកចិត្ត។ ការធ្វើជំនួញវិញគឺត្រូវលក់របស់របរមានដូចជាសេវាកម្មផងដែរ ដើម្បីទទួលបានបា្រក់ចំណូល។ សហគ្រាសសង្គមវិញ មានបំណងប្រើប្រាស់យន្តការទីផ្សារដើម្បីបង្កើតប្រាក់ចំណូល ដោយផ្តល់ឲ្យនូវតម្លៃសេដ្ឋកិច្ចឲ្យមានចីរភាព។

ទោះបីជាយ៉ាងដូច្នោះក៏ដោយ សហគ្រាសសង្គមមួយចំនួនបានទទួលយកប្រាក់ជំនួយដូចករណីគំរូស្ថិរភាពហិរញ្ញវត្ថុកូនកាត់។

នេះជាចម្លើយដ៏លំបាកពីព្រោះថានិយមន័យរបស់ពាក្យសហគ្រាសសង្គមនៅមានកម្រិត ហើយដោយសារតែនៅតែមានភាពស្មុគស្មាញក្នុងការជ្រើសរើសយកជាគំរូមួយណាដើម្បីដាក់បញ្ចូលវត្ថុបំណងសេដ្ឋកិច្ច និងសង្គម។

យើងអាចនិយាយបានថាគំរូជំនួញសម្រាប់សហគ្រាសសង្គមគឺបណ្តាញមួយដែលសហគ្រិនសសង្គមយកមកប្រើបំលែងទិន្នន័យទៅជាទិន្នផល និងបង្កើតទាំងតម្លៃសង្គមននិងសេដ្ឋកិច្ច។

មនុស្សមួយចំនួនបានលើកឡើងថាសហគ្រាសសង្គមអាចត្រូវបានគេវិភាគស្របតាមគំរូខាងក្រោមនេះ

. របៀបបង្កើតប្រាក់ចំណូល ការបង្កើតប្រាក់ចំណូលដែលមានស្ថិរភាពឲ្យបានពេញលេញនិងយូរអង្វែង​​ឬត្រឹមតែផ្នែកណាមួយ ដើម្បីបង្កើនឥទ្វិពលសង្គមតាមរយៈការលក់។ យើងនឹងពិភាក្សាបន្ថែមទៀត។

. គំរូផ្លាស់ប្តូរតាមបែបប្រពន្វ បាតុភូតដែលមនុស្សម្នាក់ៗ អង្គការមួយៗ គោលនយោបាយមួយៗ និងច្បាប់ មួយៗត្រូវយកមកដាកបញ្ចូលគ្នាដើម្បីបង្កើតបាននូវយុទ្ធសាស្រ្តថ្មី អាចសម្រេចបាននិងមានស្ថិរភាព។ ការងារទាំងនេះមិនផ្អែកទៅលើតែគំរូសេដ្ឋកិច្ចបែបប្រពៃណីតែម្យ៉ាងនោះទេ។

របៀបបង្កើតប្រាក់ចំណូលជាធម្មតាមានបីរបៀបគឺ

. បង្កើតសម្ព័ន្ធភាពជាមួយសកម្មភាពជំនួញដែលមិនប៉ះពាល់ដល់សង្គមផ្ទាល់ បង្កើតប្រាកកម្រៃ ហើយក្រោយមកយកប្រាក់ចំណេញនោះទៅវិនិយោគលើគម្រោងផ្សេងទៀតក្នុងសង្គម (គំរូក្នុងការបង្កើតប្រាក់ចំណូល)

. បង្កើតសម្ព័ន្ធភាពជាមួយជំនួញទាក់ទងនឹងសង្គមផ្ទាល់ ប៉ុន្តែត្រូវចេះគ្រប់គ្រងហិរញ្ញវត្ថុនិងផលប៉ះពាល់ដល់សង្គមឲ្យមានតុល្យាភាព ។

៣.​​ ភ្ជាប់សកម្មភាពជំនួញដែលមិនត្រឹមមានផលប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតផលហិរញ្ញវត្ថុត្រឡប់មកវិញដែលជាប់ទាក់ទងដោយផ្ទាល់ជាមួយនឹងផលប៉ះពាល់ដែលបានបង្កើតហើយ។ 

ចំពោះគំរូទាំងបីនេះ(និងបង្ហាញពីអន្តរកម្មរវាងផលកម្រៃ និងមិនមែនផលកម្រៃ) បានបង្ហាញនូវការបែងចែកធំមួយចំនួន ចំពោះចំណុចទាំងបីនេះ មានគំរូពាណិជ្ជកម្មច្រើនប្រភេទដែលត្រូវបង្កើតឡើងមានដូចជាលក្ខណៈនៃឥទ្វិពលត្រូវបានគេបង្កើត និងស្ថិរភាពខាងហិរញ្ញវត្ថុត្រូវបានគេរក្សាគ្រប់គ្រង។

មានរឿងរាងរាប់រយដែលយើងត្រូវគិតពិចារណា ប៉ុន្តែបើអ្នកចង់ចាប់ផ្តើមសហគ្រាសសង្គមផ្ទាល់​ ចំណុចដំបូងដែលត្រូវគិតនោះគឺ


ប្រាកដណាស់ថាអ្នកនឹងត្រូវជួបបញ្ហា ដូច្នោះត្រូវតែត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហាទាំងនោះ។
ប្រាកដថាអ្នកត្រូវដឹងពីជំនួញរបស់អ្នក និងទីផ្សាររបស់អ្នកឲ្យច្បាស់។
អ្នកត្រូវប្រាកដថា មនុស្សនៅជុំវិញខ្លួនអ្នកគួរឲ្យទុកចិត្តបាន មានទីប្រឹក្សា ចេះធ្វើការជាក្រុមដែលអាចបំពេញនូវចំណុចខ្វះខាតរបស់។
ត្រូវកំណត់ឲ្យច្បាល់នូវការរំពឹងប្រកបដោយប្រាកដនិយម ត្រៀមខ្លួនដើម្បីបរាជ័យ អាចជាបរាជ័យច្រើនដងផងដែរ តែត្រូវចេះលើកទឹកចិត្តនិងតស៊ូជម្នះគ្រប់ឧបសគ្គ។
ត្រៀមខ្លួនជាស្រេចដើម្បីខ្លួនដោះស្រាយបញ្ហា ហើយស្វែងយល់ឲ្យបានច្រើននូវអាជីវកម្មរបស់ខ្លួន។

បើអ្នកយល់ស្របនឹងចំណុចទាំងអស់នេះ ក្រោយមកអ្នកត្រូវត្រួតពិនិត្យមើលគំរូជំនួញក្នុងសង្គមដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ជាងនេះទៅទៀតការអនុវត្តតាមទស្សនៈរបស់អ្នកផ្ទាល់ និងពិនិត្យពី Impact Hub Phnom Penhដែលសំបូរទៅដោយគំនិតល្អៗនិងវិជ្ជមាន។

យើងគួរតែផ្តួចផ្តើមគំនិតជំនួញ ជំនួញអាចនិយាយបានថាជាការទទួលខុសត្រូវផ្នែកខាងសង្គម ប្រសិនបើវាត្រូវបានអនុវត្តការងារប្រកបដោយយុត្តិធម៌ គិតដល់បរិស្ថានជាធំ និងមានទំនាក់ទំនងរវាងអតិថិជននិងអាជីវករប្រកបដោយក្រមសីលធម៌និងគោលការណ៍យោគយល់។

វាអាចផ្តល់នូវអត្ថប្រយោជន៍មួយចំនួន និងការឧបត្ថម្ភដល់បុគ្គលម្នាក់ៗ ទោះបីជាយ៉ាងណាក៏ដោយ ជំនួញដែលមានការទទួលខុសត្រូវចំពោះសង្គមមិនមានបំណងបង្កើតឲ្យមានការច្របូកច្របល់ដោយផ្ទាល់ឡើយ ដូច្នោះហើយបានជាវាមានការខុសគ្នានៃការឲ្យនិយមន័យនៃពាក្យថាសហគ្រាសសង្គម។

ប្រហាក់ប្រហែលនេះដែរ បើទោះបីជាក្រុមហ៊ុនដែលបានផ្តួចផ្តើមដល់ផ្គត់ផ្គងដល់សហគម គោលដៅចំបង់របស់ពួកគេគឺបង្កើកសុខមាលភាពសម្រាប់ដៃគូរបស់ខ្លួន ឥទ្វិពលតាមសហគមមិនមានកំលាំងខ្លាំងចំពោះគោលដៅដំបូងហើយក៏មិនមានបង្កើតឥទ្វិពលផ្ទាល់តាមរយះផលិតផលឬដំណើរការណ៏ពាណិជ្ជកម្ម។ ពួគគេមិនអាចត្រូវបានគេផ្តល់និយមន័យថាជាសហគ្រាសសង្គមឡើយ។

សព្វថ្ងៃនេះ មិនមានការចុះបញ្ជីទាំងក្រុមហ៊ុន និងអង្គការ ហើយក៏មិនមាននិយមន័យច្បាស់លាស់ដែរសម្រាប់សហគ្រាសសង្គម។

ច្បាប់បានចែងថា “សកម្មភាពមនុស្សធម៌និងសកម្មភាពស្រដៀងមនុស្សធម៌ត្រូវបានលើកលែងពន្ធ”។​ នៅក្នុងទ្រឹស្តី អង្គការអាចមានសកម្មភាពពាណិជ្ជកម្មដោយមិនចាំបាច់បង់ពន្ធឲ្យតែសកម្មភាពទាំងនោះទាក់ទងនឹងបេសកកម្មរបស់ខ្លួន។ កាលណាសកម្មភាពឆ្ពោះទៅរកគោលដៅរបស់ខ្លួន ការមិនបង់ពន្ធក៏កាន់តែកើនឡើងដែរ។ តែនេះជាទ្រឹស្តី តែការអនុវត្ត អាចអាស្រ័យលើការបកស្រាយរបស់ក្រសួងឬមន្ទីរសាម៉ី។

ផ្ទុយទៅវិញ សហគ្រិនសង្គមត្រូវតែសម្រេចចិត្តថាតើត្រូវប្រតិបត្តិការងារបស់ខ្លួនជាក្រុមហុនឬជាអង្គការ។

នេះជាឱកាលសម្រាប់អ្នកសម្រេចចិត្ត។

អត្ថប្រយោជន៍ចំពោះការចុះបញ្ជីជាអង្គការគឺ

  • បើការចុះបញ្ជីជាអង្គការដែលមានស្រាប់នោះ មិនចាំបាច់ចុះឈ្មោះទៀតទេ។

  • អង្គការមិនត្រូវបង់ពន្ធទេ ដែលមានន័យថាអ្នកទទួលបាន១១% ឥតបង់ថ្លៃព្រោះថាអ្នកមិនត្រូវបង់លើពន្ធបន្ថែមនិងពន្ធចំណូលឡើយ។

  • មិនដែលមានបញ្ហាទេសម្រាប់អង្គការចំពោះបញ្ហាប្រឈមមុខច្បាប់នោះ។

ទោះបីជាយ៉ាងណាក៏ដោយ គុណវិបត្តិក៏អាចមានច្រើនដែរ។

  • បើមិនចុះឈ្មោះជាអង្គការអាចមានបញ្ហាខាងដៃគូពាណិជ្ជកម្ម ព្រោះពួកគេអាចធ្វើការជាមួយពាណិជ្ជកម្មណាដែលស្របច្បាប់តែប៉ុណ្ណោះ។

  • វាអាចជាបញ្ហាដល់ថវិការកពីអង្គការនានាដែលគាំទ្រដែលគេបានចុះបញ្ជីរួចហើយ (. ធនាគារពិភពលោក)

  • សិទ្ធិសម្រាប់នាំចេញទ្រង់ទ្រាញធំៗជាកត្តាចាំបាច់ណាស់ ដូច្នោះការមិនចុះឈ្មោះឬមិនមានអាជ្ញាបណ្ណ័ត្រឹមត្រូវអាចបណ្តាលឲ្យមានគ្រោះថ្នាក់នឹងអំពើពុករលួយ។

  • វាអាចមានការចោទប្រកាន់ពីការប្រកួតប្រជែងដែលបានចុះបញ្ជីត្រឹមត្រូវ បើមិនបានចុះបញ្ជីទេ អាចប៉ះពាល់ដល់ផ្នែកនៃជំនួញសហគមន៍នឹងដល់កេរ្តិ៍ឈ្មោះវិស័យសហគ្រាសសង្គម។

  • រចនាសម្ព័ន្ធពាណិជ្ជកម្មគីជារឿងចាំបាច់សម្រាប់ជំនួញក្នុងសង្គម ដើម្បីអាចផ្តល់ប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុនរួម។ បើមិនចុះបញ្ជីទេ អ្នកអាចនឹងកំណត់សក្តានុពលភាពរបស់ខ្លួនសម្រាប់វិនិយោគិន អ្នករួមភាគហ៊ុនផ្សេងទៀត។
  • បើអង្គការអន្តរជាតិវិញ ការបង្កើតប្រាក់ចំណូលអាចបង្កឲ្យមានជាបញ្ហាដល់ប្រទេសផ្ទាល់ខ្លួន ព្រោះថាវារំលោភច្បាប់ អង្គការនៅក្នុងប្រទេសឬអាចបង្កដល់បញ្ហាបង់ពន្ធដ៏ស្មុគស្មាញផងដែរ។

ជាស្ថានភាពដ៏ស្មុគស្មាញ

ដើម្បីស្វែងយល់ឲ្យបានច្រើន Impact Hub Phnom Penh បានបង្កើតគោលការណ៍មួយចំនួនសម្រាប់អង្គការដើម្បីសម្រួលដល់ការប្រែក្លាយខ្លួនទៅជាសហគ្រាសសង្គមវិញ។

ដើម្បីឲ្យស្របច្បាប់ ជំនួញទាំងអស់ត្រូវចុះឈ្មោះក្នុងក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ និងក្រសួងការងារផងដែរ។ ការចុះបញ្ជីត្រូវចំណាយ២០០០ដុល្លារ សម្រាប់ក្នុងប្រទេស។ ហើយនៅមានភារកិច្ចដើម្បីចុះបញ្ជីនៅតាមសង្កាត់ ឬខណ្ឌទៀត ដែលជាកន្លែងធ្វើអាជីវកម្ម។ ហើយអាចត្រូវការអាជ្ញាបណ្ណ័បន្ថែមទៀតអាស្រ័យលើសកម្មភាពរបស់ខ្លួនសម្រាប់ការបង់ពន្ធ ហើយសម្រាប់សកម្មភាពលើសកម្រិតបង់ពន្ធផងដែរ។

កំណត់ការទទួលខុសត្រូវ ពីព្រោះថាការកំណតការទទួលខុសត្រូវរបស់ម្ចាស់គឺត្រូវចាប់ផ្តើមពី១០០០ដុល្លារ ហើយនិងកត្តាផ្សេងទៀតសម្រាប់ជំនួញភាគច្រើន។

សម្រាប់ LLC ការគិតពិចារណាដ៏គួរឲ្យកត់សម្គាល់ គឺជាតម្លៃនៃការបង់ពន្ធបន្ថែមព្រោះថាអ្នកមិនអាចទទួលវា ត្រឡប់មកវិញច្រើននោះទេ គឺអាចទទួលបាន១០%មកវិញ។ ពន្ធសាជីវកម្មអាចបង់បានពី១% នៃផលត្រឡប់ ឬ២០%នៃប្រាក់ចំណូលដែលជាចំនួនដ៏ខ្ពស់បំផុត។ ពន្ធត្រូវបង់គឺអាស្រ័យលើប្រាក់ខែដែលបានទទួលពីនិយោជក។ វាក៏មានចំនួនពន្ធតូចជាងដូចជាពន្ធប៉ាតង់ (ប្រមាណ៣៥ដុល្លារក្នុង១ឆ្នាំ) ហើយវាត្រូវតែធ្វើឡើង តាមនីតិវិធីគណនេយ្យយ៉ាងត្រឹមត្រូវ។ 

ជម្រើសជាច្រើនអាចមាន ហើយវាកំពុងតែវិវត្ត

វិនិយោគិនរួមទាំងវិនិយោគិនសក្តានុពល សប្បុរសជនប្រកបដោយហានិភ័យនិងវិនិយោគិនល្អ ។ កម្ចីគឺជាភាពអាចទៅរួចមួយផ្សេងទៀត។ ប្រាក់កម្ចីឬអំណោយបន្ថែមពីមិត្តភក្តិ និងគ្រួសារ ព្រមទាំងការសន្សំផ្ទាល់របស់សហគ្រិន។

នៅក្នុងសម័យសព្វថ្ងៃនេះ អ្នកនឹងប្រហែលជាមានឱកាសជាមួយអ្នកផ្តល់ជំនួយ (ទទួលបានពីមូលនិធិ ឬស្ថាប័នណាមួយនិងវិនិយោគិនល្អ។ អ្នកមានម្នាក់ៗដែលមានបំណង់ប្រឈមនិងគ្រោះថ្នាក់ចំពោះហានិភ័យថ្មី។

ជម្រើសមួយទៀតគឺត្រូវស្វែងរកកម្មវិធីថ្មីៗ៖ ប្រភពនិងឯកទេសសម្រាប់ការបង្កើតដើម្បីជួយអ្នកកំណត់នូវដំណោះស្រាយរបស់អ្នកនិងផលិតផលសាកល្បងរបស់អ្នក។ ជាធម្មតាកម្មវិធីទាំងនោះគិតប្រាក់កម្រៃតិចតួច ឬក៏ស្មើសុំសមភាព។ សូមពិនិត្យ Impact Hub Phnon Penh សម្រាប់ព័ត៌មានបន្ថែម។

នៅពេលដែលមានការរីកចម្រើនឡើង អ្នកនឹងត្រូវនិយាយទៅកាន់វិនិយោគិនសក្តានុពល “វិនិយោគសក្តានុពលគឺជាវិធីសាស្រ្តវិនិយោគមួយស្វែងរកការបង្កើតទាំងហិរញ្ញវត្ថុត្រឡប់មកវិញនិ ងសក្តានុពលវិជ្ជមានសម្រាប់សង្គម”។ ថ្មីៗនេះប្រទេសកម្ពុជាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនសម្រាប់ឱកាសនយោបាយទ្រង់ទ្រាយធំជាមួយសក្តានុពលខ្ពស់។ វិនិយោគិនសក្តានុពលអាចផ្តល់នៅការគាំទ្រដល់ក្រុមរបស់អ្នក ដើម្បីជួយអ្នកឲ្យបានសម្រេចគោលដៅ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែមានការប្រុងប្រយ័ត្នចំពោះក្រុមវិនិយោគ និងការពារនូវឯករាជភាពរបស់អ្នក”។

ដៃគូរបស់យើងជាមនុស្សដែលយើងស្រលាញ់

ទំនាក់ទំនងពួកយើង / ចុះឈ្មោះសហគ្រាសរបស់អ្នក

ចូលជាចំណែកនៃសហគមន៍មួយ​ក្នុងប្រទេសរបស់យើង​ដែលមានភាពធំទួលាយ រួមតែមួយ និងអាចចូលដំណើរការ​ លើបណ្ដាញកាន់តែងាយស្រួល!

សហគ្រាសសង្គមកម្ពុជា
T: +855 (0) 89 900 730
E: phnompenh@impacthub.net

អាសយដ្ឋាន ផ្ទះលេខ​១៧ ផ្លូវលេខ៣០៦ រវាងផ្លូវលេខ៥១ និងមហាវិថីព្រះនរោត្តម បឹងកេងកង១ ចំការមន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ABOUT SEC

While working on a recent project for Tina Fountain REALTORS an Atlanta, Georgia real estate company we were required to present several page mock ups that needed lots of content, however, our writers were still weeks away from completion. We used ipsum-generator.com to fill in the blanks.

ABOUT PROJECT

While working on a recent project for Tina Fountain REALTORS an Atlanta, Georgia real estate company we were required to present several page mock ups that needed lots of content, however, our writers were still weeks away from completion. We used ipsum-generator.com to fill in the blanks.

CONTACT US

While working on a recent project for Tina Fountain REALTORS an Atlanta, Georgia real estate company we were required to present several page mock ups that needed lots of content, however, our writers were still weeks away from completion. We used ipsum-generator.com to fill in the blanks.